Category Archives: LAC

មន្ត្រីសង្គមស៊ីវិលថាសកម្មភាពរបស់ពួកគេរួមតួចចាប់តាំងពីរំលាយបក្សប្រឆាំង

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា​សេរីភាព និង​សកម្ម​ភា​ព​របស់​ខ្លួនកាន់​តែ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​ត្បិត​បន្ទាប់​​បក្សប្រ​ឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជាត្រូវ​បាន​តុលាការ​កំពូល​រំ​លាយ ហើយថា អង្គការមួយចំនួនកំពុងប្រឈមបិទទ្វារឈប់ដំណើរការ។​ នាយក​ប្រតិ​បត្តិ​គណៈកម្មាធិការ​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​កម្ពុជាលោក សឿង សារឿន បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពី​ការ​លើក​កំពស់អភិបាល​កិច្ច​ល្អ និង​និរន្តរភាព​របស់​អង្គការ​សង្គម​ស៊ីវិលនៅ​ថ្ងៃ​សុក្រ​នេះ ថាស្ថាន​ការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​កំពុងតែ​បង្ក​ការ​លំ​បាក​ដល់​សេរីភាព​ និង​សកម្ម​ភាព​របស់​អង្គការ​​សង្គម​ស៊ីវិល​កាន់​តែ​ខ្លាំង ។ លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វី​អូ​ឌី​ថា៖​ «មួយ​រយៈកាល​កន្លង​មកគឺ​មាន​ការ​ចោទ​ប្រកាន់​ថា ប្រទេស​ដែល​ផ្តល់​ជំនួយ​មក​ដូច​ជា​​សហ​រដ្ឋ​អាមេរិក ឬ​មួយ​ក៏​សហ​ភាព​អឺរ៉ុប ដែល​ថា​បាន​គាំ​ទ្រ​ឲ្យ​មាន​ដំណើរ​ការ​បដិវត្តន៍​ព័ណ៌ ហើយ​ដែល​សង្គម​ស៊ីវិល​យើង​គិត​ថា​មិន​មាន​បដិវត្តន៍ព័ណ៌​នៅ​ស្រុក​ខ្មែរ​ហ្នឹង​អញ្ចឹង យើង​ឃើញ​ថា​ម្ចាស់​ជំនួយ​មួយ​ចំនួន​គឺ​គាត់​ពិបាក​ក្នុង​ការ​ផ្តល់​លុយ​មក​សង្គម​ស៊ីវិល ហើយ​សង្គម​ស៊ីវិល​ក៏​ពិបាក​ទទួល​ជំនួយ​។ … នៅពេល​ដែល​យើងចុះធ្វើ​សកម្មភាព​ផ្ទាល់ជាមួយ​ប្រជា​ពល​រដ្ឋ​ ហើយ​យើង​ក៏ពិបាក​ក្នុង​ការ​ប្រមែ​ប្រមូល​ប្រជា​ពល​រដ្ឋ​ដែរ ដោយ​សារ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួនធំ​ហ្នឹង ត្រូវ​បាន​ឃ្លាំមើល​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ជា​ពិសេស​ពេល​ដែល​យើង​មាន​ពិធី​ធំ​ៗ​ហ្នឹង​គឺ​មានបញ្ហា​ប្រឈម»។ ប្រធាន​គ្រប់គ្រង​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជាលោក កៅ ឌីណា មាន​ប្រសាសន៍​ថា អង្គការ​សង្គម​​ស៊ីវិល​មួយ​ចំនួនប្រឈម​ទៅ​នឹង​ការ​​​បិទ​ទ្វារ លែង​ទទូល​បាន​ជំនួយ​ ឬ​​ម្ចាស់​ជំនួយ​ពន្យា​រពេល​ ​ដោយ​សារ​ភាព​រកាំ​រកូស​ផ្នែក​ការទូតរវាង​កម្ពុជា ​ជា​មួយ​ប្រទេសម្ចាស់​ជំនួយទាំង​នោះ​ លើស​ពី​នេះ​ទៀត​ការ​​​រឹត​បន្តឹង​ផ្នែក​ច្បាប់​ពី​សំណាក់រដ្ឋាភិបាល​ និង​ការ​បង់​ពន្ធ​ក៏​ជា​ការ​ធ្វើ​ឲ្យ​អង្គការ​ទាំងនោះ​កាន់​តែ​លំបាក​ក្នុង​ការ​អនុ​វ​ត្តន៍​​ការងាររបស់​ខ្លួន​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង … Continue reading

Posted in LAC | Leave a comment

ក្រសួងមហាផ្ទៃណែនាំឱ្យ អភិបាល នៃគណៈអភិបាលរាជធានី ខេត្តរៀបចំប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ ជំនួសតំណែងដែលទំនេរ

 

Posted in LAC | Leave a comment

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ថ្ងៃព្រហស្បតិ៍ ទី៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១

Posted in LAC | Leave a comment

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី១៦

Posted in LAC | Leave a comment

សេចក្តីប្រកាសរបស់រដ្ឋសភា ទទួលស្គាល់ើសុពលភាពតំណាងរាស្រ្តថ្មីចំនួន ៤៤រូប

Posted in LAC | Leave a comment

សេចក្តីជូនដំណឹងស្តីពី ការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

សេចក្តីជូនដំណឹងស្តីពី ការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក MOI

Posted in LAC | Leave a comment

បទបង្ហាញស្តីពីកាតព្វកិច្ចសារពើពន្ធចំពោះអង្គការ​ និងសមាគម នៅកម្ពុជា

បទបង្ហាញស្តីពីកាតព្វកិច្ចសារពើពន្ធចំពោះអង្គការ-និងសមាគម-នៅកម្ពុជា

Posted in LAC | Leave a comment

ព្រមានបិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)

Sun, 26 November 2017 បែន សុខហ៊ាន ភ្នំ​ពេញ​ប៉ុស្តិ៍ ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដោយ​អះអាង​ថា មជ្ឈមណ្ឌល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក កឹម សុខា អតី​ត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ចាប់​តាំង​ពី​ឆ្នាំ ២០០២​ មក​នេះ ធ្វើ​តាម​បង្គាប់​បរទេស​ដែល​ខុស​នឹង​ច្បាប់​​របស់​កម្ពុជា​។ ក្នុង​ពិធី​សំណេះសំណាល ​ជាមួយ​តំណាង​កម្មករ កម្មការិនី​ជិត ៥ ពាន់​នាក់ ​នៅ​សាល​ស​ន្និ​សីទ និង​ពិ​ព័រណ៍កោះ​ពេជ្រ​កាល​ពី​ព្រឹក​​មិញ លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ៖«…ណែវា​ឆ្ងាញ់​បំផុត​ត្រង់​ថា ​គេ​ឲ្យ​ខ្ញុំ​ធ្វើ​នេះ គេ​ឲ្យ​ខ្ញុំ​ធ្វើ​អ៊ីចេះ ការពិត​អា​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ភ្នំពេញ អាហ្នឹង​ត្រូវតែ​បិទ​ចោល ព្រោះ​អាហ្នឹង​ធ្វើតាម​បរទេស អាហ្នឹង​គួរ​មើល ក្រសួងមហាផ្ទៃ​មើល ព្រោះ​អាហ្នឹង​គឺថា​ បរទេស​ជា​អ្នក​ឲ្យ​បង្កើត ​មិនមែន​ខ្មែរ​អ្នកបង្កើត​ទេ»។ … Continue reading

Posted in LAC | Leave a comment

LAC Supervisory Board Meeting on 28/07/2017

Posted in LAC | Comments Off on LAC Supervisory Board Meeting on 28/07/2017