LUCY (WE Act)

គម្រោងការយល់ដឹង និងអនុលោមភាពផ្នែកច្បាប់ដល់សហគ្រិនជាស្រ្តីវ័យក្មេង (“សហគ្រិននារីសកម្ម (WE Act)”)

អង្គការ ជំនួយ ផ្នែកច្បាប់ នៃកម្ពុជា (Legal Aid of Cambodia “ LAC” ) គឺជាអង្គការឯករាជ្យ ដែលដឹកនាំដោយជនជាតិខ្មែរ ដើម្បីផ្តល់សេវាផ្នែកច្បាប់ជូនប្រជាជនកម្ពុជា ដោយមានគុណភាព និងមិនយកកម្រៃ ហើយបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ១៩៩៧ មកម្លេះ។ អង្គការ ជំនួយ ផ្នែកច្បាប់ នៃកម្ពុជាចង់ឱ្យសង្គមកម្ពុជាទទួលបានយុត្តិធម៌ ដែលប្រជាជនគ្រប់រូបទទួលបានសិទិ្ធស្មើរគ្នាចំពោះមុខច្បាប់ និងបង្កើតឱ្យមានការគោរពច្បាប់ដែលមាននៅក្នុងប្រព័ន្ធច្បាប់កម្ពុជា ការទទួលបានយុត្តិធម៌ គោរពសិទិ្ធមនុស្ស និងចូលរួមក្នុងកំណែរទម្រង់ច្បាប់ផងដែរ។ អង្គការ ជំនួយ ផ្នែកច្បាប់ នៃកម្ពុជា អនុវត្តកម្មវិធីស្នូលចំនួន ៤ រួមមានកម្មវិធីជំនួយផ្នែកច្បាប់ទូទៅ កម្មវិធីយុត្តិធម៌កុមារ កម្មវិធីយុត្តិធម៌ស្រ្តី និងកម្មវិធីច្បាប់ដីធ្លី និងធនធានធម្មជាតិ។

នាពេលថ្មីៗនេះ អង្គការ ជំនួយ ផ្នែកច្បាប់ នៃកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគម្រោង “សហគ្រិននារីសកម្ម (We Act)” របស់អង្គការផែក (Pact) ក្រោមការឧបត្ថម្ភរបស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) ដើម្បីផ្តល់ការយល់ដឹង និងអនុលោមភាពផ្នែកច្បាប់ (បំពេញភាពស្របច្បាប់) ដល់សហគ្រិនជាស្ត្រីវ័យក្មេង នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងគម្រោងនេះ អង្គការ ជំនួយ ផ្នែកច្បាប់ នៃកម្ពុជានឹងរៀបចំកម្មវិធី ជូនដល់ក្រុមគោលដៅដែលជាសហគ្រិនស្រ្តីវ័យក្មេង និងស្ថាប័ន/សមាគមន៍ពាក់ព័ន្ធ ដែលជាដៃគូនៅក្នុងគម្រោង “សហគ្រិននារីសកម្ម (We Act)” របស់អង្គការផែក (Pact) ដើម្បីស្វែងយល់អំពីទិដ្ឋភាពផ្លូវច្បាប់ និងពង្រឹងសមត្ថភាពផ្នែកច្បាប់ប្រកបដោយប្រសិទ្ធិភាព រួមមាន ៖

១- ការបណ្តុះបណ្តាលអំពីច្បាប់ផ្សេងៗជាមូលដ្ឋានដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ឬការប្រកបអាជីវកម្ម ជូនដល់សហគ្រិនស្រ្តីវ័យក្មេង និងប្រធានក្រុមបណ្តាញដែលពាក់ព័ន្ធ

២- ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការផ្តល់យោបល់ដល់សហគ្រិនស្រ្តីវ័យក្មេង និងអ្នកដែលមានបំណងនឹងក្លាយខ្លួនជាសហគ្រិន

៣- ជួយសម្របសម្រួលក្នុងការចុះបញ្ជីរសហគ្រាស

៤- ជួយពិនិត្យឡើងវិញ និងរៀបចំគោលនយោបាយរបស់សហគ្រាស

៥- ជួយពង្រឹងភាពអង់អាចដល់ប្រធានសមាគមន៍ ឬបណ្តាញសហគ្រាស ក្នុងការតស៊ូមតិ ដើម្បីការពារផលប្រយោជន៍របស់សហគ្រាស

ប្រសិនបើអ្នកឆ្ងល់ ឬចង់ពិគ្រោះយោបល់ សូមទាក់ទងមកក្រុមការងារគម្រោងលេខទូរស័ព្ទ៖

  • លោក កែវ រចនា ប្រធានគម្រោង ទូរស័ព្ទលេខ៖ ០៧៨ ៦៧៧ ៩៦៧/០១៦ ៦៧៧ ៩៦៧
  • លោក ធឹង ពុទ្ធារិទ្ធ មេធាវី ទូរស័ព្ទលេខ៖ ០១២ ៩៦១ ៦៥៥
  • លោក កៅ​ ឌីណា ប្រធាន គ្រប់គ្រងទូទៅទូរស័ព្ទលេខ៖ ០១២ ៨៨៧ ៤៤២

ការបោះពុម្ពផ្សាយនេះអាចអនុវត្តទៅបានក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID)។​ ខ្លឹមសារនៃការបោះពុម្ពផ្សាយនេះជាការទទួលខុសត្រូវរបស់អង្គការ ជំនួយ ផ្នែកច្បាប់ នៃកម្ពុជា ហើយនិងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ទីភ្នាក់ងារ USAID ឬ រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។­

គម្រោង៖ ការយល់ដឹង និងអនុលោមភាពផ្នែកច្បាប់ ដល់សហគ្រិនជាស្ត្រីវ័យក្មេង (សហគ្រិននារីសកម្ម “We Act”)
គោលការណ៍ណែនាំអំពីច្បាប់ ដែលទាក់ទងការធ្វើអាជីវកម្ម ឬការប្រកបអាជីវកម្ម
សញ្ញាណទូទៅនៃការប្រកបអាជីវកម្ម
គោលការណ៍ណែនាំ ទម្រង់នៃសហគ្រាសនៅប្រទេសកម្ពុជា
ការយល់ដឹងពីច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
គោលការណ៍ចម្បង ក្រសួង ស្ថាប័នទាក់ទងនឹងការប្រកបអាជីវកម្ម
គោលការណ៍ណែនាំស្ដីពីយន្តការនៃការដោះស្រាយវិវាទ
គោលការណ៍ណែនាំស្ដីពីកិច្ចសន្យា
ទម្រង់នៃសហគ្រាសនៅកម្ពុជា
សហគ្រាសឯកបុគ្គល (ឯកកម្មសិទ្ធ)
គោលការណ៍ណែនាំស្តីពីច្បាប់ការងារ វគ្គ២៖ ការតម្រូវជាមូលដ្ឋាន វីដេអូទី១
គោលការណ៍ណែនាំស្តីពីច្បាប់ការងារ វគ្គ២៖ ការតម្រូវជាមូលដ្ឋាន វីដេអូទី2
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
គោលការណ៍ណែនាំ ស្តីពី ក្រុមហ៊ុនសហកម្មសិទ្ធិ
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
គោលការណ៍ណែនាំស្តីពីច្បាប់កម្មសិទិ្ធបញ្ញា
គោលការណ៍ណែនាំស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច វគ្គ២៖ សិទ្ធិ និងកាតព្វកិច្ច
គោលការណ័ណែនាំ ស្តីពី ឯកសារចាំបាច់មួយចំនួនសម្រាប់ការបង្កើតក្រុមហ៊ុន
គោលការណ៍ណែនាំច្បាប់ស្តីពីការងារ